គ្រឿងញៀនប្រមាណ ៤០ គ.ក្រ ដែលសមត្ថកិច្ច និង អាជ្ញាធរខេត្តស្ទឹងត្រែង ខេត្តក្រចេះ រតនគីរី មណ្ឌលគីរី បង្ក្រាបបានកន្លងមកត្រូវបានធ្វើពិធីដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអាជ្ញាធរគ្រឿងញៀន និង អាជ្ញាធរខេត្តពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្ដម អង្គ វង្សវឌ្ឍនា អញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញចោលគ្រឿងញៀន
