ស្អែកនេះ ក្រសួងការបរទេសកម្ពុជា នឹងធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា រំលោភកិច្ចព្រមព្រៀង


នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ ដើម្បីធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា អំពីជម្លោះប្រដាប់អាវុធ ដែលបានកើតឡើង។

យោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា រយៈពេល២ថ្ងៃ ជាប់គ្នា ដោយម្សិលមិញកងទ័ពថៃ បានវាយប្រហារនៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយនៅព្រឹកមិញនេះ ចាប់តាំងពីវេលាម៉ោងប្រមាណ ០៥:០៤នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅចំណុច៥មករា និងនៅចំការចេក៕