មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យគម្រោងកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ


រសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យគម្រោងកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមាន ៖
១. ប្រព័ន្ធប្រឡាយខ្ទុំជ្រុំ ស្ថិតក្នុងស្រុកមង្គលបូរី ។
២. ប្រព័ន្ធប្រឡាយ ឯកភាព ស្ថិតក្នុងស្រុកមង្គលបូរី ។
៣. ប្រព័ន្ធស្រោចស្រព ទំនប់អាងទឹក ម្កាក់ ស្ថិតក្នុងក្រុងសិរីសោភណ័ ។
៤ ប្រព័ន្ធស្រោចស្រព ទំនប់អាងទឹក អន្លង់រត់ ស្ថិតក្នុងស្រុកស្វាយចេក ។
៥ ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកតាម៉េង ស្ថិតក្នុងស្រុកថ្មពួក ។
៦ ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកពន្លៃ ស្ថិតក្នុងស្រុកភ្នំស្រុក ។