យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន


នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ នេះនៅខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម SONG TAO រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន និងឯកឧត្តម កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ បន្ទាប់ពីជម្រាបជូនព័ត៌មាន និងបានផ្លាស់ប្តូរបទពិសោធន៍លើបញ្ហានៃការកសាងបក្ស ផែនការបណ្តុះបណ្តាលយុវជនគណបក្សទាំង២រួចមក ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំរេចឯកភាពផ្តល់ជូននូវមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនគណបក្សនៅខេត្តចំនួន២ ដល់ភាគីកម្ពុជា ដោយភាគីកម្ពុជាជាអ្នកផ្តល់នូវទីតាំងហើយភាគីចិននឹងបញ្ជូនក្រុមការងារមកកម្ពុជានាពេលខាងមុខដើម្បីធ្វើការសិក្សានឹងរៀបចំសាងសង់មជ្ឈមណ្ឌលទាំង២នេះ ។ នេះជាសក្ខីភាពដ៏សំខាន់ដែលបានបញ្ជាក់អំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំង២ ដែលកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
គួរបញ្ជាក់ផងដែរថា កាលពីខែមុននៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏មានការរៀបចំពិធីដាំដើមឈើជានិម្មិតរូប និងការចុះអនុស្សារណៈយោគយល់ (MOU) រវាងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនគណបក្សកុម្មុយនីស្តចិននៅរដ្ឋធានីប៉េកាំងផងដែរ ៕
Youth 8-4-2016 (9)                                        Youth 8-4-2016 (5)
Youth 8-4-2016 (7)                                       Youth 8-4-2016 (4)
Youth 8-4-2016 (1)                                         Youth 8-4-2016 (6)
Youth 8-4-2016 (2)