អភិបាលខេត្តក្រចេះ ចាត់តំណាងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ និងប្រជាជនភៀសសឹក


ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថវិកា ដែលបានមកពីការចូលរួមបរិច្ចាគរបស់មន្រ្តីរាជការ ក្រុមហ៊ុន សហគ្រាស ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ ដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាជនភៀសសឹក ប្រគល់ជូននៅទិសខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

អំណោយសប្បុរសធម៌របស់មន្រ្តីរាជការ ក្រុមហ៊ុន សហគ្រាស ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀត រហូតអស់ពីស្តុក។

ក្នុងនាមរដ្ឋបាលខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសទាំងអស់ចំពោះការចូលរួមបរិច្ចាគអំណោយជូនដល់រដ្ឋបាលខេត្តក្រចេះ និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។

«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»