សកម្មភាពការងារជួសជុលថែទាំផ្លូវជាតិ


សកម្មភាពការងារជួសជុលថែទាំប្រចាំ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧
-ការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៤ កាត់សំអាតស្មៅក្បាលស្ពានបង្គោល និងជួសជុលក្រលុកចិញ្ចើម ស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ អនុវត្តដោយនាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់
-ការងារជួសជុលថែទាំផ្លូវគ្រួសក្រហមផ្លូវខេត្តលេខ ១៥៧១អា និងផ្លូវក្រាលកៅស៊ូផ្លូវជាតិលេខ ៥៧,ផ្លូវជាតិលេខ ៥,ផ្លូវខេត្តលេខ ១៥៧១ និងការងារកាយសម្អាតសំរាមតាមមាត់អណ្តូងលូ(រ៉េហ្គា)ក្នុងក្រុង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
-ការងារកៀរសម្រួលថែទាំគ្រួសក្រហម កាប់ឆ្ការសម្អាតព្រៃសង្ខាងនឹងលុបជង្ហុក ស្រោចកៅស៊ូនឹងបាចថ្ម ជួសជុលផ្ទៃកៅស៊ូដោយកិនថ្មម៉ិច និងដាំបង្គោលសុវត្តិភាពឡើងវិញ ត្រង់ផ្លូវជាតិលេខ៤៣,ផ្លូវខេត្តលេខ១៣៣អា,ផ្លូវជាតិលេខ៣៣,ផ្លូវខេត្តលេខ១២៦ និងផ្លូវក្រុងលេខ ៧៣៥ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ។