(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ បានជំរុញឱ្យកម្ពុជា និងថៃ រៀបចំកិច្ចចរចាដើម្បីដោះស្រាយជម្លោះព្រំដែន ជាមួយការបង្ហាញការស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់ បណ្ដាប្រទេសជិតខាងដើម្បីបន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap។
នៅក្នុងបទអត្ថាធិប្បាយមួយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Il បានគូសបញ្ជាក់ថា «យើងសូមកោតសរសើរកិច្ចប្រឹងប្រែងរបស់អាស៊ានដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះ»។ លោកបន្ថែមថារដ្ឋាភិបាលកូរ៉េខាងត្បូងជំរុញឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។
តាមលោក Park Il ទីក្រុងសេអ៊ូល ស្វាគមន៍កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២២ ខែធ្នូ៕

