នាព្រឹកថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងទិសដៅបន្តខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៥។
៤-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២៥។
៥-ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី៤ របស់ រដ្ឋបាលខេត្ត។
-ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆមាសទី២ របស់ រដ្ឋបាលខេត្ត។
-ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់ រដ្ឋបាលខេត្ត។
៦-ស្តាប់របាយការណ៍ប្រចាំខែធ្នូ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
៧-ស្ដាប់របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត។
៨-សេចក្តីផ្សេងៗ។























































