កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង


នាព្រឹកថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន អនុប្រធាននាយកដ្ឋាន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក-លោកស្រីអភិបាល នៃគណៈអភិបាលក្រុង/ស្រុកទាំង០៨ លោក-លោកស្រីនាយ នាយរងការិយាល័យ លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអធិការ-អធិការងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាលទាំង ៨០ប៉ុស្តិ៍ សរុបវត្តមាន២៥៦នាក់ ៕