នៅថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាគោលនយោបាយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៨០លានរៀល ប្រគល់ជូនម្តាយ និងកូនរបស់សពលោកឧត្តមសេនីយ៍ត្រី ម៉ៅ កុសល្យ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅសមភូមិមុខជាមួយសត្រូវសៀម ឈ្លានពានទឹកដីនៅទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានស្រុកកំណេីតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានបានចូលរួមរំលែកទុក្ខ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី ម៉ៅ កុសល្យសូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។













