នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះសួរសុខទុក្ខក្រុមគ្រួសារ និងកងទ័ពជួរមុខគឺលោក នៃ សុភក្រី ដែលកងទ័ពថៃចាប់ខ្លួនហេីយបញ្ជូនមកប្រទេសកម្ពុជាវិញនាពេលថ្មីៗនេះ និងបានបន្តដំណេីរមកដ ល់ស្រុកកំណេីតស្ថិតនៅភូមិនៅភូមិព្រៃត្រុំ ឃុំញ៉រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
អញ្ជេីញចូលរួមអមដំណេីក្នុងឱកាសនោះដែររួមមាន លោក លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រេីនរូបទៀតបានមកទទួលស្វាគនម៍ និងសួសុខទុក្ខដោយភាពកក់ក្តៅផងដែរ។





































