កងកម្លាំងយោធា ចំនួន៥០នាក់ ត្រូវបានបញ្ចូនទៅបំពេញបេសកម្មនៅខេត្តស្ទឹងត្រែង


មណ្ឌគិរី៖ កងកម្លាំងយោធា ចំនួន៥០នាក់ ត្រូវបានបញ្ចូនទៅបំពេញបេសកម្មនៅតំបន់អូរអាឡៃ​ ខេត្តស្ទឹងត្រែង ជំនួសកងកម្លាំងយោធាដែលទៅឈរជើងកន្លងមក ពិធីនេះបានធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី​ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងលោកមេបញ្ជាកាយោធាខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧