កំពង់ឆ្នាំងៈដើម្បីអបអរសាទចំពោះជ័យលាភី ដែលក្រុមកីឡាករ ទូកង ឈ្មោះកំពង់លែងសែនជ័យបារមីពោធអណ្តែត ដែលបានជាប់ចំណាត់ថ្នាក់លេខ២ នោះ ឯកឧត្តមបណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមកែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមសខេង និង ជាប្រធានមន្ទីរ សាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាន ជួបសំណេះសំណាល និង រៀប
ចំអាហារសាមគ្គី នៅវត្តពោធិអណ្តែត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង និង ជាគណៈកម្មការរៀបចំទូកនៅស្រុកកំពង់លែង បានអោយដឹងថា ទូកឈ្មោះកំពង់លែងសែនជ័យបារមីពោធិអណ្តែត មានកីឡាករចំនួន៥១នាក់ និង កីឡាកបំរុងចំនួន២៤នាក់ នៅឆ្នាំ២០១៧នេះ បានចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ នៅរាជធានីភ្នំពេញ ដោយទទួលបានជ័យលាភីលេខពីរ ។
មានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករនាពេលនោះ ឯកឧត្តមបណ្ឌិតចេងញ៉ាន់បានសំដែងនូវការកោតសរសើរ ចំពោះកីឡាករទាំងអស់ដែលបាន ខិតខំប្រឹងប្រែងតស៊ូ ក្នុងការចូលប្រកួតកាលពីពេលកន្លងមក រហូតទទួលបានជោគជ័យ នាំជ័យលាភីប្រកបដោយកិត្តិយស ជួនខេត្ត ស្រុក និង វត្តផងដែរ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា កត្តាដែលក្រុមកីឡាករទទួលបានជោគជ័យ គឺដោយក្រុមកីឡាករគោរពបាននូវលក្ខណ្ឌនៃការប្រកួត ចេះសាមគ្គីគ្នា និង ការតស៊ូរបស់ក្រុមកីឡាក ។
ហើយករៀបចំពិធីសំណេះសំណាលគ្នានាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ ដែលបានខិតខំបចូលរួមប្រកួតប្រជែង បានជ័យលាភីជូនខេត្ត ។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមកីឡាកទាំងអស់ដើម្បីដណ្តើមពានរង្វាន់លេខ១ គឺត្រូវបន្តហ្វឹកហាត់ អោយជាប្រចាំ មុនពេលចេញប្រកួត និង ត្រូវចេះថែទាំងសុខភាពអោយបានល្អ ដើម្បីឈានទៅយកពានរង្វាន់ជ័យលាភីសម្រាប់ឆ្នាំ២០១៨ខាងមុខអោយបានជូនខេត្ត និង ស្រុករបស់យើងទាំងអស់គ្នា ។