មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សាគម្រោងសាងសង់ប្រឡាយនាំទឹកបញ្ចូលស្រែកសិករ


ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សាគម្រោងសាងសង់ប្រឡាយនាំទឹកបញ្ចូលស្រែកសិករ សរុបចំនួន ០៦ ខ្សែ នៅក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រចំនួន ០៣ ប្រព័ន្ធ ក្នុងនោះមាន ៖
១. ប្រព័ន្ធធារាសាស្រ្ត ភ្នំវល្លិ៏ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
២. ប្រព័ន្ធធារាសាស្រ្ត ត្រពាំងក្តារ ស្ថិតក្នុងឃុំស្រែជា ស្រុកដងទង់ ខេត្តកំពត ។
៣. ប្រព័ន្ធធារាសាស្រ្ត ព្រៃផ្តៅ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ។
គម្រោងសាងសង់ប្រឡាយនាំទឹកបញ្ចូលស្រែខាងលើនេះ គ្រោងនឹងដំណើរការអនុវត្តនៅក្នុងឆ្នាំ ២០១៨ ខាងមុខ ។