នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជំនួបជាមួយលោកនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិUNDP ប្រចាំកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាន៍ថាការរៀបចំក្រមបរិស្ថាន មានវឌ្ឍនៈភាពល្អ ដែលកន្លងមកយើងបានធ្វើការពិគ្រោះយោបល់យ៉ាងទូលំទូលាយ និងបើកទូលាយអោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំង អស់នូវមតិយោបល់ដែលជាធាតុចូល ហើយយើងនឹងខិតខំជំរុញធ្វើយ៉ាងណាអោយការរៀបចំអោយបានចប់តាមការគ្រោងទុក។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា យើងក៏នឹងបន្តនូវការពិភាក្សាពិគ្រោះយោបល់លើចំនុចសំខាន់ៗ ដោយក្នុងនោះក៏មានការលំបាកនៅក្នុងការស្វែងរកនូវដំណោះស្រាយឬក៏ការឯកភាពរួមគ្នា។ នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរនឹងបន្តសហការគ្នានៅក្នុងការរៀបចំធ្វើយ៉ាងណាជំរុញអោយការរៀបចំសេចក្តីព្រាងក្រមបរិស្ថាននេះបានចប់តាមការកំណត់។ សូមបញ្ជាក់ថាការរៀបចំក្រមបរិស្ថាន ដែលជាផ្នែកមួយនៃគម្រោងអភិបាលកិច្ច កំណែទំរងអភិបាលកិច្ច ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងUNDP និងដែលបច្ចុប្បន្នកំពុងតែដំណើរការ៕