អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណ:កម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និតបាតសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈកម្មការរៀបចំមហាសន្និតបាទសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពី អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និង សមាជិកា នៃគណៈកម្មការនា ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែមាឃ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។
គោលបំណងនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃការរៀបចំមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ព្រមទាំងសម្រេចនូវរបៀបវារៈមួយចំនួននៃមហាសន្និតបាទផងដែរ។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំ មហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងត្រូវប្រព្រឹត្តទៅមួយថ្ងៃពេញ គឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក រហូតដល់ពេលល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការរៀបចំ មហាសន្និបាតនេះ គឺដើម្បីជួបជុំ និងបង្កើនទំនាក់ទំនងរវាង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស តំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពី សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និងវិស័យឯននៅកម្ពុជា ជាច្រើន ព្រមទាំងជាឱកាសដើម្បី ស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ និង ការលានុវត្តភាពធុរកិច្ច នៅកម្ពុជា៕











