ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំអង្គ​សិក្ខាសាលាផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ប្រព័ន្ធព័ត៌មានធនធានទឹក​ និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ


នាថ្ងៃអង្គារ ៩កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦ នេះ​​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានបន្ដដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយ​ និង​បង្កើន​ការយល់ដឹង​អំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ប្រព័ន្ធ​ព័ត៌មានធនធានទឹក និង​ប្រព័ន្ធគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​​ នៅសាលប្រជុំនៃ​សណ្ឋាគារសាន់&មូន​ រាជធានីភ្នំពេញ។

សូមជម្រាបថា​ថា សិក្ខាសាលាមានរយៈពេលប្រាំថ្ងៃ ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែ​មករា ឆ្នាំ​២០២៦​ នេះ​ ក្នុង​​គោលបំណង​ដើម្បី​ ទី១)​​ណែនាំនិងបង្កើនការយល់ដឹងពី​មុខងារ និងការទទួលខុសត្រូវរបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធនទឹក ទី២)បង្ហាញពី​ស្ថាបត្យកម្ម ប្រតិបត្តិការរបស់ប្រព័ន្ធព័ត៌មានធនធានទឹក​និងការអនុវត្តក្នុង​វិស័យផ្សេងទៀត​ ទី៣)​ណែនាំពីប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ និង​ការ​​កសាងសមត្ថភាពអ្នកចូលរួមក្នុងការប្រើប្រាស់ឧបករណ៍ ប្រកបដោយប្រសិទ្ធភាពសម្រាប់ការបញ្ចូលទិន្នន័យ ការធ្វើបច្ចុប្បន្នភាព និងការរាយការណ៍អំពីហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ និង​ទី៤)​ការអនុវត្តប្រើប្រាស់ប្រព័ន្ធ​ជាក់ស្តែង​ ដើម្បី​ឱ្យសិក្ខាកាមទាំងអស់​មាន​ទំនុកចិត្តនៅក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃ៕