តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០១៧និងលើកទិសដៅអនុវត្តបន្ត


កំពង់ឆ្នាំងៈលោកឧត្តមសេនីយ៍ត្រីធនធឿនមេបញ្ជាការតំបន់ប្រតិបត្តិកសរសឹករងកំពង់ឆ្នាំងបានជំរុញអោយគ្រប់អង្គភាពចំណុះ​ ត្រូវយកចិត្តទុកដាក់ថែទាំអាវុធគ្រាប់ សម្ភារៈសឹកគ្រប់ប្រភេទ​ និងប្រមូលផ្តុំកម្លាំង ត្រៀមអន្តរាគមន៍ សម្រាប់ដោះ
ស្រាយសភាពការផ្សេងៗ តាមបទបញ្ជា​ និងត្រៀមចុះជួយ​ដល់ប្រជាពលរដ្ឋ និង គ្រួសារយោធិនជួបការលំបាកខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលស្រូវរដូវវស្សា ។

លោកបានជំរុញបែបនេះនាព្រឹក ព្រឹកថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅសាលប្រជុំទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែតុលា និងផ្សព្វផ្សាយទិសដៅការងារបន្តដោយមានការចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការរង នាយនាយរងការិយាល័យ-ផ្នែកចំណុះ​, មេបញ្ជាការ-មេបញ្ជាការរង វរ:-ស្រុក សរុប ចំនួន ៣២ រូប ។

លោកបានមានប្រសាសន៍បន្តថាៈគ្រប់អង្គភាព​ ត្រូវធ្វេីការប្រមូលផ្តុំកម្លាំង ត្រៀមប្រយុទ្ធ​ ត្រៀមអន្តរាគមន៍ និងត្រៀមចុះជួយ ច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងគ្រួសារយោធិន ដែលជួបការលំបាកខ្វះខាតកម្លាំងពលកម្ម​។

លោកធនធឿនក៏បានផ្តាំផ្ញេីដល់គ្រប់អង្គភាព​ ត្រូវត្រួតពិនិត្យ និងធ្វេីការដុះលាងអាវុធគ្រាប់ ឲ្យបានល្អ ​ក្តាប់ឲ្យបានជាប់រាល់សភាពការណ៍ដែលកេីតឡេីង ក្នុងភូមិសាស្រ្តរបស់ខ្លួនទទួលខុសត្រូវ និងរក្សាឲ្យបានល្អ​នូវទំនាក់ទំនង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំពេញតួនាទីភារកិច្ចជាកងទ័ព ពិសេសត្រូវគោរព​ និងអនុវត្តឲ្យបានមឺុងម៉ាត់​ នូវរាល់ បទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា របស់ក្រសួងការពារជាតិ, អគ្គបញ្ជាការ, បញ្ជាការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការពង្រឹងកិច្ចការ ការពារជាតិ ការពារសន្តិសុខសង្គម និងការពារបូរណភាពទឹកដីកម្ពុជាឲ្យបាន
គង់វង្ស និងប្រឆាំងដាច់ចំពោះជនអគតិដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របដែលកេីតចេញពីការបោះឆ្នោត។