ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអប្រព័ន្ធធារាសាស្រ្តចំនួន ០២ ប្រព័ន្ធ


សកម្មភាពក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្ច្រ ចំនួន ០២ ប្រព័ន្ធ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ស្រែកេស ស្ថិតក្នុងឃុំសោម ស្រុកគិរីវង់ ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រីវប្រាំង ៦៧២ ហត ។
២. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក កោះជើងដំរី ស្ថិតក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៩៥២ ហត និងប្រាំង ១.៧៨៩ ហត ។