ក្រុមគ្រូពេទ្យកូរ៉េ ចុះពិនិត្យ និងព្យាបាលជម្ងឺទូទៅ ចែកវ៉ែនតា និងកាត់សក់ដល់ប្រជាពលរដ្ឋ និងកុមារដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក


ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារទីចាត់ការអន្តរវិស័យសាលាខេត្ត បានដឹកនាំក្រុមគ្រូពេទ្យកូរ៉េ ចុះពិនិត្យ និងព្យាបាលជម្ងឺទូទៅ ចែកវ៉ែនតា និងកាត់សក់ដល់ប្រជាពលរដ្ឋ និងកុមារដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក។
កម្មវិធីនេះមានរយៈពេល ០១ថ្ងៃពេញ ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន សៀមរាប ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។