ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន BAUER Group និងក្រុមហ៊ុនប៊ីខនស្រ្តាក់សិន & ដេខ័រ ឯក ចូលជួបសម្ដែងការគួរសម និងពិភាក្សា លើស្ថានភាពប្រឈម និងផែនការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងស្វែងរកការគាំទ្រពីលទ្ធភាពសហការជាដៃគូ លើការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕











