មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ នៅខេត្តបាត់ដំបង


ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ ដោយមានការចូលរួមពី ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង លោកស្នងការនគរបាលខេត្ត តំណាងបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ក្រុង លោក លោកស្រី មេឃុំ ចៅសង្កាត់ និងស្មៀន និងអង្គការដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ២៦៨ នាក់។

ជាលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥នេះ បានធ្វើអោយអ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ទទាំងអស់ យល់និងរួមគ្នាអនុវត្តតាមតួនាទី ភារកិច្ច ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕