នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មធិការកណ្ដាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងលោកជំទាវ យី សុភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រុងពលីសុំសេចក្ដីសុខសេចក្តីចម្រើនសាងសង់មជ្ឈមណ្ឌលវីរៈសុភា ស្ថិតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីប្រុងពលីនេះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះកុសលសត្ថា ឆៃ សៅ ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង ព្រះសមុហ៍នុគណស្រុកកំពង់ត្រឡាច និងជាព្រះចៅអធិការវត្តចន្ទសូរិយាក្រឡាញ់ និងព្រះចៅអធិការវត្តជុំវិញឃុំអូរឫស្សី រួមជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ព្រមទាំង ឧកញ៉ាឃ្នួរ ម៉ាត់ សា ប្រធានគណៈដឹកនាំសាសានាឥស្លាមក្រុមកនអ៊ីម៉ាំសាន់ លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច លោកអភិបាលរង នៃគណៈអភិបាលស្រុក តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាឃុំទាំង១០ នៃស្រុកកំពង់ត្រឡាច មន្ត្រីកសិកម្មឃុំ អាជ្ញាធរពាក់ព័ន្ធ និងលោកតា លោកយាយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត។
ជាដំណាក់កាលដំបូងនេះ មជ្ឈមណ្ឌលវីរៈសុភា ដែលជាមជ្ឈមណ្ឌលទទួលយកមនុស្សវ័យចាស់ ដែលមានស្រុកកំណើត និងទីកន្លែងស្នាក់នៅជាអចិន្រ្តៃយ៍នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នឹងរៀបចំសាងសង់អាគារចាស់ជរា រួមមានកន្លែងស្នាក់នៅរបស់ចាស់ជរា ការិយាល័យរដ្ឋបាល កន្លែងទទួលទានអាហារ និងកន្លែងចម្អិនម្ហូបអាហារ៕






















