សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ជួបពិភាក្សាការងារ


នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងបន្តដំណើរបំពេញបេសកកម្មការងារនៅអឺរ៉ុបផងដែរ៕