ឯកឧត្តម សុខ សូកេន បានបន្តអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសពជាផ្លូវការរបស់ ឯកឧត្តម Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន


ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសពជាផ្លូវការរបស់ ឯកឧត្តម Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ស្ថាបនិក និងជាប្រធានកិត្តិយសនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) ដែលត្រូវបានរៀបចំឡើងយ៉ាងសមរម្យជាទីបំផុត ស្របតាមពិធីការកម្រិតជាតិរបស់ប្រទេសហ្វីលីពីន នៅសុសាន្តដ្ឋានជាតិ (Libingan ng mga Bayani) ទីក្រុង Taguig ប្រទេសហ្វីលីពីន។ នៅក្នុងពិធីដ៏អធិកអធមនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលៗដែលតំណាងឱ្យរដ្ឋាភិបាលហ្វីលីពីន រួមមាន ប្រធានសភាតំណាងរាស្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពផងដែរ។

វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងពិធីនេះ មិនត្រឹមតែជាការចូលរួមរំលែកទុក្ខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគោរពវិញ្ញាណក្ខន្ធ និងការផ្តល់កិត្តិយសចំពោះមិត្តភាពដែលបានចាក់គ្រឹះយ៉ាងរឹងមាំតាំងពីជំនាន់មុន និងបន្តរហូតដល់បច្ចុប្បន្ន។ យើងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម Jose de Venecia បានទៅកាន់សុគតិភព។