ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមបេសកកម្មទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មកពីទីក្រុងប៉ារីស ព្រមទាំងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងទីប្រឹក្សាបច្ចេកទេសបារាំង (Egis, ISC, Great) បានចុះត្រួតពិនិត្យគម្រោងដែលកំពុងអនុវត្តនៅខេត្តសៀមរាប ហើយបានបន្តចុះពិនិត្យទីតាំងគម្រោងថ្មី ដើម្បីដាក់បញ្ចូលក្នុងបញ្ជីឈ្មោះគម្រោងសម្រាប់អនុវត្តនៅផែនការឆ្នាំ២០១៨-២០២២ ទៅក្នុងគម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មនៅប្រទេសកម្ពុជា (Water Resources Management and Agriculture Transition for Cambodia) នៅខេត្តសៀមរាប ៕