កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារត្រូវបានពង្រីកទៅកាន់ខេត្តកំពង់ចាម (Helmets for Families campaign at Kampong Cham Province


កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្មវិធីមួកសុវត្ថិភាពសម្រាប់ គ្រួសារដែលទទួលបានការគាំទ្រពីក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌាបានប្រារព្ធ ពិធីអបអរខួប៦ឆ្នាំរបស់ខ្លួនតាមរយៈការពង្រីកការអប់រំអំពីសុវត្ថិភាពចរាចរណ៍ ទៅកាន់សាលាបឋមសិក្សាវាលវង់ស្ថិតក្នុងខេត្តកំពង់ចាម និងបានផ្តល់មួក សុវត្ថិភាពដែលមានគុណ ភាពជាង ១,០០០មួកសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិ ការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជាអគ្គនាយកក្រុម ហ៊ុនមេនូឡាយហ្វ៍ ខេមបូឌាដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញ ចូលរួមជាអធិបតី និងបញ្ជាក់ពីការគាំទ្រដល់កម្មវិធីនៅក្នុងពិធីផ្តល់អំណោយដែលប្រារព្ធធ្វើកាលពីម្សិលមិញនេះ។
ទន្ទឹមនឹងនេះ ខ្ញុំមានជំនឿថាបើយើងខិត ខំជំរុញការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែម៉ឺងម៉ាត់ ជាប់លាប់ ប្រកបដោយតម្លាភាព (ដោយរួមបញ្ចូលលើករណីកុមារមិនពាក់មួកសុវត្ថិភាព) រួមផ្សំនឹងការបង្កើនការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទាំងនៅតាមគ្រឹះស្ថានសិក្សា សហគមន៍ និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំង អនុវត្តនូវគោលការណ៍លើកទឹកចិត្តនានា (ដូចជាការសហការជាមួយវិស័យ ឯកជន ដៃគូអភិវឌ្ឍន៍ផ្តល់មួកសុវត្ថិភាពដោយឥតគិតថ្លៃ…) ពិតជានឹងអាច ជួយសង្រ្គោះជីវិតអ្នកប្រើប្រាស់ផ្លូវនៅកម្ពុជារួមទាំងកុមារពីគ្រោះថ្នាក់ចរាចរណ៍ បានយ៉ាងច្រើនជាអតិបរមាជាមិនខាន។