លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញទៅដល់សាលានានាដែលកំពុងអនុវត្តកម្មវិធីផ្តល់អាហារដល់កុមារតាមសាលារៀន បង្កើតទៅជាបរិយាកាស និងបណ្តុះទម្លាប់កុមារឱ្យទទួលទានដែលអាហារមានសុខភាព និងមានសុវត្ថិភាពនៅតាមសាលារៀន និងកាត់បន្ថយ អាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ឆ្លៀតពេលក្នុងការពន្យល់ដល់សិស្សពីសារធាតុផ្សំនៃអាហារ ក៏ដូចជាអត្ថប្រយោជន៍ចំពោះសុខភាពរបស់ពួកគេ ដែលទទួលបានពីអាហារដែលមានសុវត្ថិភាព និងឈានទៅកាត់បន្ថយ អាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់ ព្រោះបច្ចុប្បន្ននេះ ចំនួនកុមារដែលកើតជំងឺទឹកនោមបានកើនឡើងគួរឱ្យបារម្ភ។
លោកជំទាវបណ្ឌិតថ្លែងបែនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលនៅក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាមន្ត្រី គួយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦៕










































