ប្រជាពលរដ្ឋភៀសសឹក ១ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យទទួលអំណោយសម្តេចឥស្សរ វិទេសបញ្ញាហោ ណាំហុង


ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយរបស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,០០០គ្រួសារ នៅមណ្ឌលសុវត្ថិភាព (វត្តចាន់ស៊ី)។

នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលតែងតែរួមចំណែកតាមរយៈការផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដើម្បីសម្រាលការលំបាកក្នុងគ្រានេះ៕