ការអញ្ជើញទទួលស្វាគមន៍ម្ចាស់មេដាយមាស៣ជំនាន់ កីឡាការិនី កែ ឡេង ជើងឯកពិភពលោកកីឡាប៉េតង់ វិញ្ញាសាវាយស៊ីប និងមេដាយសំរឹទ្ធិក្រុមចំនួន៣


រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំផ្សេងទៀត បានអញ្ជើញទៅទទួលស្វាគមន៍ វីរកីឡាការិនី កែ ឡេង ជើងឯកពិភពលោកកីឡាប៉េតង់ មេដាយមាស៣ជំនាន់ វិញ្ញាសាវាយស៊ីប ត្រឡប់ពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនៅទីក្រុងកៃហួរ សាធារណរដ្ឋប្រជាមានិតចិន ដោយនាំមកនូវមេដាយមាស១ និងមេដាយសំរឹទ្ធិក្រុមចំនួន៣ ដោយកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនីស៊្រាង សុរ៉ាឃីម ក្នុងចំណោម៤២ប្រទេស ស្មើនឹង៤៣ក្រុម មកជូនជាតិមាតុភូមិដ៏បវរនៃយើង៕