គ្រួសារអតីតយុទ្ធជនពលី និងអតីតយុទ្ធជនពិការ ៨៤គ្រួសារ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយក្រុមការងារសប្បុរសធម៌សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារអតីតយុទ្ធជនពលីចំនួន ៨៤គ្រួសារ នៅបរិវេណសាលាស្រុកពាមរក៍ និងបានចុះជួបសំណេះសំណាលផ្ទាល់តាមខ្នងផ្ទះអតីតយុទ្ធជនពិការចំនួន ២៨គ្រួសារ ស្ថិតនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈដោយមិនប្រកាន់ និន្នាការនយោបាយអ្វីឡើយ ពិសេសអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី ដែលបានលះបង់ការពារជាតិមាតុភូមិកន្លងមក។

ជាមួយគ្នានោះក្រុមការងារក៏បាននាំយកនូវថវិកា និងសម្ភារជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី និងអតីតយុទ្ធជនពិការ ដោយក្នុង ១គ្រួសារទទួលបាន ភួយ១ និងថវិកា ៥ម៉ឺនរៀល អតីតយុទ្ធជនពិការ មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ មី ២កេសតូច ត្រីខ ២យួរ ទឹកស៊ីអ៉ីវ ២យួរ អង្ករ ២០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល៕