ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើសារលិខិតអបអរសាទរដល់ «ខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦»។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំកំពូលលើកទី១ នៅទីក្រុង Sanya ប្រទេសចិន។ កិច្ចសហប្រតិបត្តិការនេះ មានសមាជិកសរុប ៦ ប្រទេស ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ–ឡានឆាង ក្នុងនោះមានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃជាដើម។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ធ្វើឡើងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសនានា តាមបណ្តោយទន្លេឡានឆាង-មេគង្គ ដោយផ្តល់ផលប្រយោជន៍ដល់ប្រជាជន បង្រួញនូវគម្លាតនៃការអភិវឌ្ឍប្រទេសនានាក្នុងតំបន់ ផ្តល់ការគាំទ្រដល់ការកសាងសហគមន៍អាស៊ាន ជំរុញការអនុវត្តរបៀបវារៈអំពីការអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍។
ខាងក្រោមនេះជាសារលិខិតរបស់ប្រមុខការទូតកម្ពុជា៖








