ពិធីចុះហត្ថលេខាលើកំណត់ នៃកិច្ចពិភាក្សា «គម្រោងពង្រឹងសមត្ថភាពការស៊ើបអង្កេតកន្លែងកើតហេតុឧក្រិដ្ឋកម្ម (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យ របស់មន្ត្រីនគរបាលកម្ពុជា»


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គីម ឆាងយ៉ុង (KIM Chang-yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាក្នុងពិធីចុះហត្ថលេខាលើកំណត់នៃកិច្ចពិភាក្សា “គម្រោងពង្រឹងសមត្ថភាពការស៊ើបអង្កេតកន្លែងកើតហេតុឧក្រិដ្ឋកម្ម (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យ របស់មន្ត្រីនគរបាលកម្ពុជា” នៅសាលរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ៕