(ជប៉ុន)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដោយមានកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគម និងក្រុមហ៊ុននានា នឹងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ «សង្ក្រានខ្មែរនៅជប៉ុន» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:៣០ព្រឹក ដល់ ១៧:០០ល្ងាច នៅទីតាំង Keyaki Park ទល់មុខសាលាស្រុក Yuki ខេត្ត Ibaraki (ដោយធ្វើដំណើរតែ ៨នាទី ពីស្ថានីយរថភ្លើង Yuki ប៉ុណ្ណោះ)។
កម្មវិធីសំខាន់ៗនៅក្នុងព្រឹត្តិការណ៍ «សង្ក្រានខ្មែរនៅជប៉ុន» មានជាអាទិ៍៖ កម្មវិធីសាសនា រួមទាំងការឧទ្ទិសកុសលដល់វីរកងទ័ព ការលេងល្បែងប្រជាប្រិយខ្មែរ សិល្បៈប្រពៃណីខ្មែរ និងស្តង់ផលិតផល ជាដើម។
សូមបងប្អូនខ្មែរទាំងអស់អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងនាំមិត្តជប៉ុន ដើម្បីបានកម្សាន្តល្បែងប្រជាប្រិយ និងស្គាល់អំពីប្រពៃណីវប្បធម៌ដ៏យូរលង់ និងផូរផង់របស់ខ្មែរយើង៕


