ឯកឧត្តម ជា សុផារ៉ាអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផែនការរៀបចំដែនដី ខេត្តព្រះសីហនុ និង ខេត្តបាត់ដំបង


នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥។