វគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងបណ្ដាញភាពជាអ្នកដឹកនាំរបស់ស្ត្រីលើវិស័យអប់រំ


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ភ្នំពេញ ​មាន​ប្រារព្ធ​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ពង្រឹង​បណ្ដាញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​លើ​វិស័យ​អប់រំ ក្រោម​អធិបតីភាព​របស់​​លោក​ជំទាវ អ៊ឹង កន្ថាផាវី ប្រធាន​ក្រុម​ប្រឹក្សា​កម្ពុជា​ដើម្បី​ស្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​វគ្គ ដោយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ នេះ​ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ។
វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ពេល​នេះ ផ្ដោត​ទៅ​លើ​ស្ថានភាព​យេនឌ័រ​ក្នុង​វិស័យ​អប់រំ គោល​នយោបាយ​លើក​កម្ពស់​យេនឌ័រ​ក្នុង​វិស័យ​អប់រំ និង​អន្តរាគមន៍​ក្នុង​ការ​បង្កើន​ភាព​អង់អាច​របស់​ស្ដ្រី​ក្នុង​វិស័យ​អប់រំ។