ព្រឹទ្ធសភា នៅព្រឹកថ្ងៃទីទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។
សម័យប្រជុំនេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន២៖
១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។
២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា៕

