ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សម្រេចបានប្រមាណ ៥៩%


​នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ស្ថិតក្នុងបរិវេណទីស្តីការក្រសួង (ក្បាលថ្នល់) សម្រេចបានប្រមាណ ៥៩%។

​ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការចុះត្រួតពិនិត្យជាប្រចាំនេះ គឺដើម្បីជំរុញការសាងសង់ឱ្យទាន់ផែនការ ព្រមទាំងក្រើនរំលឹកដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាជាធរមានឱ្យបានជាដាច់ខាត ដើម្បីធានាគុណភាពសំណង់រឹងមាំសម្រាប់ជាប្រយោជន៍ជាតិយូរអង្វែង៕