នាល្ងាចថ្ងៃ អង្គារ ៥រោច ខែ ចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសាឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ អ៊ុក សាផន ដែលត្រូវជាបងបង្កើតរបស់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ដែលបានទទួល មរណភាព កាលពីថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:២២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ ។
កម្មវិធីបុណ្យនេះ កំពុងប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ភូមិគ្រិះលេខ៥៣-៥៥ ផ្លូវ១៨១៨ កែង១៧១៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕


