នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបជម្រាបលា ក្រោយលោកស្រីបញ្ចប់អាណត្តិការងារនៅកម្ពុជា។
ក្នុងជំនួបនោះ សម្តេចមហាបវរធិបតី បានបំពាក់គ្រឿងឥស្សរិយយសជាការទទួលស្គាល់លើស្នាដៃការងាររបស់លោកស្រីក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីផងដែរ៕









