ឯកឧត្តម ឡៅ ឈីវអ៊ាវ ជួបសំណេះសំណាល និងចែកសៀវភៅសិក្សា និងកុំព្យូទ័រសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ


ឧត្តរមានជ័យ ៖ នា​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុ​រដ្ឋលេខាធិកា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹក​នាំ​គណៈប្រតិភូមិ ចុះ​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គណៈ​ដឹកនាំ​វិទ្យាល័យ ព្រម​ទាំង​បាន​ចែក​សៀវភៅ និង​កុំព្យូទ័រ​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ ដើម្បី​ជួយ​សម្រួល​ដល់​ការ​សិក្សា​សិស្សានុសិស្ស និង​ការ​ងារ​រដ្ឋបាល​របស់​សាលា​ផងដែរ។