ឯកឧត្តម​អភិបាលខេត្តស្វាយរៀងដឹកនាំប្រតិភូខេត្ត គោរពវិញ្ញាណក្ខន្ធសព សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ


នាព្រឹករសៀលថ្ងៃសៅរ៍ទី១១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តបាន អញ្ជើញដឹកនាំប្រតិភូខេត្តស្វាយរៀង​អញ្ជេីញគោរពវិញ្ញាណក្ខន្ធសព សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ជាម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ បានទទួលមរណភាពនៅថ្ងៃពុធទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:១២នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ​ ពិធីបុណ្យបានប្រារព្ធធ្វេីនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តស្វាយរៀង​ និងប្រតិភូទាំងអស់​ មានសេចក្តីក្តុកក្តួល សោកស្ដាយចំពោះមរណភាពរបស់ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ​ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទៅកាន់ ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕