សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំ ពិធីបួងសួងសុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី នៅប្រាសាទភ្នំបាណន់


សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំពិធីបួងសួងសុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី នៅប្រាសាទភ្នំបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើន​នាក់ផ្សេងទៀត៕