ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ឡើងនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទ ជួបសំណេះសំណាលជាមួយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាការពារ ចំនួន ១៨៥នាក់ មកពី ១១ភូមិ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តធ្វើ នៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាការពារស្រុកដំណាក់ចង្អើរ ដែលបានចូលរួមថែរក្សាសន្តិសុខ និងបង្កលក្ខណៈយ៉ាងល្អប្រសើរ ជូនដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត ក្នុងឱកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរ ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយលើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំង និងប្រជាការពារ រួមមាន៖ អង្ករ២តោន ភេសជ្ជៈ ២៥កេស និងថវិកាមួយចំនួនផងដែរ៕



















