ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បានពង្រីកសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. កើនដល់ ៩២ម៉ឺននាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមឯកឧត្តម ហេង សួរ សមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលកើនដល់ ៩២ម៉ឺននាក់នោះ មានអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២៨ម៉ឺនាក់ និងបុគ្គលស្វ័យនិយោជន៍មានចំនួនប្រមាណ ៦៤ម៉ឺននាក់។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយ:របបភាគទានស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ឱ្យកាន់តែប្រសើរ៕






