កិច្ចប្រជុំ ស្ដីពី ដំណើរការឆ្ពោះទៅអភិវឌ្ឍគោលនយោបាយសិក្សាពេញមួយជីវិត


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល មានប្រារព្ធកិច្ចប្រជុំ ស្ដីពី ដំណើរការឆ្ពោះទៅអភិវឌ្ឍគោលនយោបាយសិក្សាពេញមួយជីវិត ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Anne Lemaistre, ប្រធានអង្គការយូណេស្កូភ្នំពេញ រួមជាមួយឯកឧត្ដមរដ្ឋលេខាធិការ អគ្គនាយក លោកប្រធាន អនុប្រធាន និងមន្ត្រីអង្គភាពជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ក្រសួងផែនការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន អង្គការUNESCO, UNICEF, DVV International, EU, NEP, NFUAJ និងអង្គការ SIDA. សរុបប្រមាណជាង ៦០នាក់។
សូមជម្រាបផងដែរថា កាលពីម្សិលមិញដែលជាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡាបានប្រជុំជាមួយអ្នកជំនាញ ដើម្បីចែករំលែកបទពិសោធន៍ និងធាតុចូលអំពីដំណើរការបង្កើត ទស្សនាទាន និងរចនាសម្ព័ន្ធ នៃគោលនយោបាយសិក្សាពេញមួយជីវិត ។ ចំណែកកិច្ចប្រជុំនាពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកដែលពាក់ព័ន្ធ នឹងពិគ្រោះយោបល់អំពីការរៀបចំគោលនយោបាយសម្រាប់ការសិក្សាពេញមួយជីវិតនៅប្រទេសកម្ពុជា ។