ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nippon Express Logistics Complex នៅក្នុងToko- Ku ទីក្រុងតូក្យូ


នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរបេស កកម្មស្វែងរកការពិតផ្នែកភស្តុភារកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nippon Express Logistics Complex នៅក្នុងToko- Ku ទីក្រុងតូក្យូ។
ក្រុមហ៊ុនNippon Express គឺជាក្រុមហ៊ុនឡូជីស្ទីកមួយក្នុងចំណោមក្រុមហ៊ុនឡូជីស្ទីកកម្រិតកំពូល ចំនួន១០នៅប្រទេសជប៉ុនមានបុគ្គលិកជាង៧០០០០ នាក់ មានគ្រឿងបរិក្ខារ និងសេវាកម្មជាច្រើន រួមមាន៖ ការដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ការដឹកជញ្ជូនតាមសមុទ្រ និងបណ្តាញដឹកជញ្ជូនផ្លូវអាកាស សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនNippon Express ដែលបាន ចំណាយពេលជួបពិភាក្សាការងារ ផ្តល់ព័ត៌មាន និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ក្រុមគណៈ ប្រតិភូ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសំណូមពរឱ្យក្រុមហ៊ុនពិចារណាលើការពង្រីកអាជីវកម្មរបស់ខ្លួនមក កម្ពុជាដោយផ្តោតលើប្រទេសដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់។