លោកជំទាវ ម៉ែន សំអន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ កម្មវិធីទស្សនីយភាព និងពិធីក្រុងពាលី ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ពិធីនេះនឹងរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ០២-០៣ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមខ កិច្ចប្រជុំនេះធ្វើនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវក៏បានគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិសទ្ធជិតឆ្ងាយទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភ្ញៀវអន្តរជាតិទាំងអស់ចូលរួមក្នុងកម្មវិធីព្រះពុទ្ធសសនា និងរាប់បាត្រប្រគេនដល់ព្រះសង្ឃ ៥.០០០អង្គ ដើម្បីអានុមោទនាយកកុសលផលបុណ្យរៀងៗខ្លួន ពិធីនេះនឹងរៀបចំនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៧ ៕