ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងរួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន និងយុវជនយុវតីជាច្រើនរូបនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ កីឡាករ កីឡាការិនីរត់ប្រណាំងចំនួន២០០០នាក់ ចូលរួមដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង។
លោកជំទាវ ឈី វ៉ា បានថ្លែងថា ក្នុងនាមលោកជំទាវជាអាជ្ញាធរដែនដីលោកជំទាវមានសេចក្តីសោមនោស្សរីករាយក្រៃលែងដោយមើលឃើញកីឡាករ កីឡាការិនីក្នុងការចូលរួមអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុងដោយកីឡាករគ្រប់រូបបង្កើតស្នាមញញឹម ចេះសាមគ្គីគ្នារាក់ទាក់គ្នាទៅវិញទៅមកដោយមិនមានការរើសអើងអ្វីឡើយ ។ហេតុដូច្នេះហើយយើងរួបរួមគ្នាសាមគ្គីគ្នាដើម្បីឱ្យព្រឹត្តិការណ៍នៃការរត់ប្រណាំងនេះឲ្យមានភាពរលូនបានល្អ។
ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះបានលើកស្ទួយផ្នែកវិស័យទេសចរណ៍នៅក្នុងខេត្តកោះកុងសម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកកំសាន្តផងដែរ៕









