(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានយកពេលមុនចាប់ផ្ដើមកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព សួន រ៉ោន ដែលបានពលីជីវិតក្នុងការប៉ះទង្គិចនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពាន និងភាពអយុត្តិធម៌មកលើកម្ពុជា។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរៈកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវក្តីនឹករលឹក ដឹងគុណ និងចងចាំជានិច្ច នូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងជួរមុខ ដែលឈរជើងយ៉ាងរឹងមាំអង់អាចក្លាហាន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពនៃជាតិមាតុភូមិ។ ខ្មែរត្រូវចាំ ខ្មែរត្រូវតាំងចិត្ត ខ្មែរត្រូវធ្វើឱ្យបាន។
ថ្ងៃនេះ គឺជាខួប១ឆ្នាំ នៃការចាប់ផ្តើមឈ្លានពានពីប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា៕





